នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ានបូក៣ (ASEAN+3) និងកិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វិច (Asia Pacific Group (APG) នៃក្របខណ្ឌមហាសន្និបាតអន្តរសភា (IPU) លើកទី១៤៣ តាមប្រព័ន្ធនិម្មិត (ZOOM) នៅសាលពិសេសបី នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម គឹម សុចិត្រា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងមន្ត្រីជំនាញពាក់ព័ន្ធ៕